[Webtoon Recommendation] My Pre-wedding & Pasutri Gaje by Annisa Nifihani

Hello! Everyone~
សួស្តីអ្នកទាំងអស់គ្នា ^^ ដូរ៉ាមកទៀតហើយៗ មកលើកនេះចង់ណែនាំរឿង webtoon ម្តង ជាពិសេសរឿងហ្នឹងដូរ៉ាស្រលាញ់ៗៗមែនទែន >០<
រឿងនេះមានចំណងជើងថា My Pre-Wedding ដែលនិពន្ធដោយជនជាតិឥណ្ឌូនេស៊ីឈ្មោះ Annisa Nifihani~ បច្ចុប្បន្នរឿងនេះបានបញ្ចប់ Season 1 រួចមកហើយ និងបន្តមកដល់ Season 2។
ចំពោះ Season 1 គឺមានចំណងជើងថា My Pre-wedding 👇 ដូចរូបខាងក្រោម៖

My Pre-wedding គឺជារឿងស្នេហាលាយឡំកំប្លែងមួយនិយាយអំពីមនុស្សពីរនាក់ដែលធ្វើការនៅក្នុងស្ថាប័នរដ្ឋជាមួយគ្នា ដោយតួប្រុសឈ្មោះ Adimas បានសុំតួស្រីឈ្មោះ ADelia រៀបការភ្លាមៗ...
 Adimas
Adelia

បែបថា love at first sigh? ដោយសារតែមានម្តងនោះតួស្រីជួយវាយកន្លាតឲ្យតួប្រុស -__-(តួប្រុសខ្លាចកន្លាតវើយយ) ហើយក៏លង់ស្នេហ៍ភាពក្លាហានរបស់តួស្រី(ដែលបានវាយកន្លាត) -,,-

ចំពោះសាច់រឿងលំអិត...មើលដោយខ្លួនឯងណា តែចង់យាយថា តួប្រុសស្អាតតតខ្លាំងណាស់ >,,< គេជាមនុស្សដែលរៀនពូកែ មានស្រីៗតាមស្រលាញ់ច្រើន~ ចំណែកឯតួស្រីគឺចរិត Tomboy តិច។ ពួកគេឆ្លងកាត់ឧបសគ្គជាច្រើនរហូតទាល់តែបានរៀបការជាមួយគ្នាហើយក៏...
( ͡° ͜ʖ ͡°)
ចូលមកដល់Season 2 ដែលមានចំណងជើងថា Pasutri  Gaje និយាយអំពីជីវិតរៀបការរបស់ពួកគេទាំងពីរ។
ចំពោះ Season 2 Adimas និង ADelia បានកសាងជីវិតប្តីប្រពន្ធតែពីរនាក់ក្នុងទ្រនំថ្មី ហើយក៏មានចេញតួអង្គថ្មីៗមកច្រើនដែរ។ ជាពិសេសតួស្រីជួបសត្រូវស្នេហាជាបន្តបន្ទាប់...u.u ស្រលាញ់រឿងនេះត្រង់តួប្រុសស្រលាញ់តួស្រីខ្លាំង ♡
ប៉ុន្តែចំណុចមួយទៀតដែលដូរ៉ារៀងអន់ចិត្តនោះគឺតួអង្គមិត្តភក្តិតួប្រុសបានផ្តល់ក្តីសង្ឃឹមក្លែងក្លាយដល់មិត្តភក្តិតួស្រីតែចុងក្រោយ...

មិត្តភក្តិតួប្រុសឈ្មោះ Meka
មិត្តភក្តិតួស្រីឈ្មោះ Linda

ពេលដែលលំបាកបំផុតនោះគឺព្យាយាមញញឹមនៅពេលដែលមនុស្សដែលយើងស្រលាញ់ដើរចេញពីយើង...

សរុបមកវិញរឿងមួយនេះគឺចាត់ទុកថាល្អមើលហើយ underrated បំផុត ទាំងសាច់រឿងនិងគំនូរគឺធ្វើបានល្អខ្លាំងណាស់។
អ្នកទាំងអស់គ្នាអាចចូលអានបានតាមរយៈកម្មវិធី Line webtoon ដែលមានសម្រាប់ឲ្យទាញយកនៅក្នុងPlaystore ឬ  Appstore.

ចំពោះសាច់រឿងអ្នកទាំងអស់គ្នាអាចចូលតាមlink ខាងក្រោមនេះបើសិនជាឆែករកឈ្មោះមិនឃើញ~

My Pre-wedding(Season 1)

Pasutri Gaje( Season 2)

I'll rate this story a 8/10 Because I'm a Meka x Linda shipper so my ship didn't sail I'm quite disappointed. T..T
But I'll respect the author decision. Hopefully, The author will give linda a fully happiness too because she deserve it. Love you so much author ♡

Reviewing by Thedora.
Note: This is my first time reviewing a webtoon If u have any feedback please comment below 👇 Hope u have a nice day.
Pics Cr. Line webtoon app.

Comments

Popular posts from this blog

You're mine, Only mine(Chapter 7)

ករណី Ads Account Facebook របស់អ្នកត្រូវបានគេ Hack និង របៀបដើម្បីទទួលបានលុយដែលត្រូវគេកាត់មកវិញ