សម្រែកបេះដូងអសុរកាយ ភាគ២ (៤)
ប្រុសកំលោះជ្រួញចិញ្ចើមបន្តិចបែបមិនយល់
ហើយក៏គ្មានជម្រើសបានត្រឹមតែដើរចុះទៅចាំនៅខាងក្រោមដូចដើម ស្របពេលដែលលោក ប័រវីន
ចូលមកដល់ល្មម។
«យ៉ាងម៉េចហើយ ស្តេនឡៃយ៍
?»លោក ប័រវីន ដើរញឹមៗមកទះស្មា ស្តេនឡៃយ៍ តិចៗ ព្រមទាំងមើលទៅចុងចិញ្ចើមដែលមានបង់រុំរបស់គេហើយក៏អាចទាយដឹងបានថា
អាដាលៀ បានបង្ករឿងអ្វីខ្លះ។
«រៀបរយហើយបាទ
ទោះបីជាត្រូវឈឺខ្លួនខ្លះក៏ដោយ» ស្តេនឡៃយ៍ និយាយបែបលេងសើច ប៉ុន្តែទឹកមុខមាំនៅស្មើដដែល
ទើបលោក ប័រវីន សើចតិចៗចេញមក មើលទៅ ស្តេនឡៃយ៍ ដោយការពិចារណា។
«មើលទៅលោកប្រហែលជាមនុស្ស
ដែលពូកែស៊ូទ្រាំខ្លាំងហើយមើលទៅ»
«មិនប្រាកដដែរ»
«មិនអីទេ!
សុំត្រឹមតែលោកនៅស៊ូជាមួយកូនស្រីរបស់ខ្ញុំអោយបានយូរបន្តិចទៅចុះ
សង្ឃឹមថាលោកមិនសុំលាឈប់ឆាប់ៗនេះទេណា»
«ខ្ញុំមិនចុះចាញ់ងាយៗទេ
ជឿជាក់បាន» ស្តេនឡៃយ៍ និយាយពាក្យប៉ុន្មានឃ្លាដើម្បីអោយលោក ប័រវីន ជឿទុកចិត្តមកលើគេជាមួយនឹងទឹកមុខប្រាកដប្រជាយ៉ាងច្បាស់លាស់ណាស់ថា
គេនឹងព្រមធ្វើសង្គ្រាមជាមួយ អាដាលៀ បន្តទៀត ទោះបីជាត្រូវរបួសទ្រមខ្លួនក៏គេព្រមដែរ
សំខាន់អោយតែបង្ក្រាបឆ្មាឆ្នាស់ម្នាក់នេះអោយក្រាបដូចកន្ទេលសិន។
«បើអញ្ចឹងល្អហើយ
ខ្ញុំទុកចិត្តលើលោក» លោក ប័រវីន
សើចស្រស់មុននឹងដើរទៅអង្គុយនៅលើសាឡុងរងចាំកូនស្រីពៅចុះមកពីបន្ទប់
ព្រោះពេលនេះកាន់តែយប់ទៅៗហើយ លោកត្រូវចេញដំណើរទៅអោយលឿនបន្តិច។
នៅពេលដែលឃើញចៅហ្វាយនាយ
អង្គុយចុះស្រួលបួលហើយ ទើប ស្តេនឡៃយ៍ ហ៊ានអង្គុយចុះនៅសាឡុងក្បែរនោះរងចាំ អាដាលៀ
ចុះមកព្រមគ្នា ហើយគេក៏មានតួនាទីតាមការពារនាងស្អិតដូចស្ករតាំងម៉ែផងដែរ
អញ្ចឹងហើយទើបប្រុសកំលោះរៀបចំខ្លួន ស្លៀកឈុតក្រហ្សេពណ៌ខ្មៅយ៉ាងសង្ហា
មានកាសដាក់នៅជាប់ត្រចៀកជានិច្ច។
មួយសន្ទុះក្រោយមក
តួឯកដ៏សំខាន់នៅក្នុងយប់នេះក៏ដាច់ចិត្តយាងចុះមកបន្ទាប់ពីចំណាយពេលអស់ពីរម៉ោង
រៀងចំខ្លួនយ៉ាងស្អាតដូចទេពធីតា
សក់វែងរួញតិចៗត្រូវលើកបួងឡើងដាក់ម្កុដតូចមួយបញ្ឆិតបន្តិច គ្រងឈុតពណ៌ខ្មៅដែល
ស្តេនឡៃយ៍ ខំដាក់ចិត្តដាក់កាយនាំខ្លួនចូលទៅក្នុងរូងឆ្មា
ទាល់តែបែកក្បាលបង់ឈាមអស់ជាច្រើនលីត(?) ទើបសម្រេចបានលទ្ធផលមកប៉ុណ្ណឹង។
ស្តេនឡៃយ៍ ងើយមុខមើលទៅ
អាដាលៀ ដែលដើរចុះមកទាំងមុខក្រញូវជាមួយនឹងការផាត់មុខបែបស្រាលលក្ខណៈធម្មជាតិៗ
ថ្ពាល់ដែលក្រហមព្រឿងៗធ្វើអោយក្រមុំតូចកាន់តែស្រស់ស្អាតខ្លាំងឡើង
កែវភ្នែកមូលក្លំលំអដោយរោមភ្នែកងរវែងផ្តឹតផ្លឺផ្លេកៗនៅលើត្របកភ្នែក ធ្វើអោយស្រីក្រមុំគួរអោយស្រលាញ់ដូចកូនតុក្កតា។
អាដាលៀ
ដើរក្តាប់ជាយសំពត់ខ្លីលើជង្គង់របស់នាងហើយសម្លក់ ស្តេនឡៃយ៍ ថ្មែ
ចង់តែស្រែកដាក់មុខគេខ្លាំងណាស់ថា “លោកមើលស្អី” ប៉ុន្តែព្យាយាមទប់ចិត្តជាប់
ព្រោះមិនចង់ធ្វើអោយចិត្តកាន់តែមួរម៉ៅលើសដើម។
«សំណព្វចិត្តប៉ា
តែងខ្លួនរួចរាល់ហើយស្អាតខ្លាំងណាស់»លោក ប័រវីន
ចង់សើចបន្តិចអីបន្តិចនៅពេលដែលឃើញទឹកមុខក្រញីក្រញូវរបស់ស្រីពៅហើយ
ចង់តែសើចអោយខ្លាំងៗ ប៉ុន្តែខ្លាចនាងខឹងខ្មាសអៀនទៅជាយំងរង៉ក់ដូចថ្ងៃមិញទៀត។
«ខ្ញុំធ្លាប់ជាសំណព្វចិត្តរបស់លោកប៉ាដែរឬ?
មិនដែលដឹងសោះ» អាដាលៀ ចុះមកដល់ខាងក្រោមហើយតបទៅកាន់លោក ប័រវីន ដោយ សម្លេងដែលពោរពេញទៅដោយភាពងរង៉ក់
ព្រោះដឹងថាលោកនិយាយបែបនេះក្នុងន័យឌឺដងនាងតែប៉ុណ្ណោះ។
«ម៉េចនិយាយអញ្ចឹង? អាដាលៀ
ជាសំណព្វចិត្តរបស់ប៉ាយូរហើយតើ»លោក ប័រវីន
ដើរទៅរកកូនស្រីសំណព្វប៉ុន្តែព្យាយាមដើរគេច។
«ខ្ញុំមិនសំណព្វសំណោញជាមួយប៉ាទេ
ឆឹស!» អាដាលៀ ដើរគេចលោក ប័រវីន ចេញទៅមុនព្រោះមិនចង់នៅឈ្លោះជាមួយគាត់នាំអោយខាតពេល
ហើយណាមួយក៏មិនស្រណុកជាមួយនឹងក្រសែភ្នែកមុតមាំរបស់អ្នកណាម្នាក់ដែលកំពុងតែមើលមកនាងមិនព្រិចនោះផងដែរ។
«មើលនាងចុះ»លោក ប័រវីន
ងាកទៅប្រាប់ ស្តេនឡៃយ៍ ទាំងស្នាម ញញឹមព្រមទាំងចង្អុលទៅខ្នងតូច ដែលដើរចេញទៅហើយក៏គ្រវីក្បាលហួសចិត្ត
ទាំងស្រលាញ់ទាំងក្នាញ់នឹងកូនស្រីពៅម្នាក់នេះ។
អាដាលៀ
ដើរចេញមកខាងក្រៅព្រមទាំងចូលទៅក្នុងឡានលីម៉ូសីន
ពណ៌ខ្មៅដែលចតចាំនៅខាងមុខភូមិគ្រឹះព្រមទាំងបើកទ្វាររងចាំនាងរួចជាស្រេចផងដែរ
ស្រីក្រមុំចូលទៅអង្គុយស្ងៀមៗព្រមទាំងអោបដៃដោយទឹកមុខដែលក្រញីក្រញូវមិនប្តូរ
ដែលបង្ហាញថានាងមិនបានសប្បាយចិត្តនឹងទៅជាមួយលោក ប័រវីន ឡើយ។
លោក ប័រវីន
ជិះឡានតែមួយជាមួយនឹង អាដាលៀ ចំណែកឯ ស្តេនឡៃយ៍ ក៏ជិះតាមពីក្រោយប្រកៀកៗ
ដើម្បីតាមឃ្លាំមើលចៅហ្វាយនាយជាប់ជានិច្ច គេអង្គុយជាប់កន្លែងអ្នកបើកឡាន។
ពិធីជប់លៀងគំរប់ខួបម្ភៃឆ្នាំរបស់ភោជនីយដ្ឋានល្បីឈ្មោះ
ដិអូហ្សៀន ដែលមានសាខារាប់រយកន្លែងនៅទូទាំងប្រទេសនិងស្រុកក្រៅ
ហើយម្ចាស់ហាងមួយនេះក៏ជាមិត្តចាស់ដ៏ជិតស្និទ្ធរបស់លោក ប័រវីន ផងដែរ ទើបលោក ប័រវីន
មិនអាចអាក់ខានមិនមកចូលរួមបានទេ ជាពិសេសលោកក៏ធ្លាប់ចង់ផ្សំផ្គុំកូនស្រីច្បង អាដាណា
ទៅអោយកូនប្រុសតែម្នាក់គត់របស់លោក រីឆាត ដែលជាម្ចាស់ភោជនីយដ្ឋាននេះផងដែរ ប៉ុន្តែ
អាដាណា ក៏បានបដិសេធ ស្របពេលដែលនាងបានបាត់ខ្លួនផងនោះ
ទើបគោលដៅបន្ទាប់ក៏ធ្លាក់មកលើ អាដាលៀ
វិញម្តង ទើបស្រីក្រមុំមិនដែលចង់ទៅណាមកណាជាមួយ លោកប៉ារបស់នាង នោះក៏ដោយសារតែហេតុផលមួយនេះដែរ។
Comments
Post a Comment