សម្រែកបេះដូង អសុរកាយ ភាគ២ (៣)
«លោកប្រុងធ្វើស្អី ហ៊ឺៗ
លោកលូកលាន់ខ្ញុំ» អាដាលៀ ស្រវាទាញភួយមកបិទបាំងរាងកាយ ដែលមានត្រឹមតែខោក្នុងពណ៌ផ្កាឈូក
និងអាវទ្រនាប់ពណ៌សនៅលើដងខ្លួនបិទបាំងពីក្រសែភ្នែកមុតស្រួច ទាំងដែល ស្តេនឡៃយ៍
មិនទាំងចាប់អារម្មណ៍មើលសូម្បីតែបន្តិច។
«ខ្ញុំផ្តល់ឱកាសអោយនាងម្តងទៀត
ចង់ស្លៀកខ្លួនឯង ឬខ្ញុំស្លៀកអោយ?»
ស្តេនឡៃយ៍ លើករ៉ូបឡើងបង្ហាញនាងព្រមទាំងសម្លឹងមុខតូចដោយក្រសែភ្នែកចាប់បង្ខំ បើនាងហ៊ានបដិសេធទៀតនោះ
គេនឹងលេងធម៌ក្តៅមែនទែនហើយ
អាសាច់ក្រណាត់តូចៗនៅលើខ្លួននាងនឹងខ្ទាតចេញទៅនៅគន្លៀតឥដ្ឋជាមិនខានទេ។
«ខ្ញុំ...ខ្ញុំពាក់ខ្លួនឯង»
អាដាលៀ ឈោងដៃទៅស្រវារ៉ូបមកកាន់ ព្រមទាំងឆ្លើយដោយសម្លេងខ្សឹបៗ មិនហ៊ានមើលមុខ
ស្តេនឡៃយ៍ សូម្បីតែ បន្តិច។
«ល្អ!» ស្តេនឡៃយ៍
និយាយតែមួយម៉ាត់យ៉ាងខ្លី មុននឹងដើរទៅលើកតុកៅអីដែលនាងយកទៅផ្តុំនៅមាត់ទ្វារចេញ
ហើយក៏បើកទ្វារហៅអ្នកបម្រើពីរបីនាក់មកជួយស្រីក្រមុំផាត់មុខធ្វើសក់
ព្រមទាំងបោសសំអាតអ្វីៗដែលគេប្រឡែងលេង បែបស៊ីសាច់ហុតឈាមអម្បាញ់មិញចេញអោយអស់។
សភាពរបស់ ស្តេនឡៃយ៍
និងអំបែងដែលបែកខ្ជាយនៅលើឥដ្ឋធ្វើអោយអ្នកបម្រើគ្រប់គ្នាចំហមាត់ធ្លុងដោយការភ្ញាក់ផ្អើល
ហើយក៏កាន់តែឃើញអ្នកនាងរបស់ពួកគេអង្គុយឧបខ្លួនគ្មានសំលៀកបំពាក់នៅគ្រប់គ្រាន់ក៏កាន់តែធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងលើសដើម។
«អ្នកនាងមិនអីទេមែនទេ?»អ្នកបម្រើស្រីចូលមកសួរ
អាដាលៀ ដោយការព្រួយបារម្ភ។
«ខ្ញុំមិនអីទេ...» អាដាលៀ
គ្រវីក្បាលទាំងមុខក្រហមព្រោះនាងខ្មាស
អៀនក្រសែភ្នែករបស់អ្នកបម្រើ មិនដឹងថាពួកគេគិតមកលើនាងនិង
ស្តេនឡៃយ៍ ដល់ណាដល់ណីហើយទេ បើនាងស្ថិតក្នុងសភាពបែបនេះនោះ គិតហើយក៏អាម៉ាស។
«បើមិនអីល្អហើយ!
ខ្ញុំនឹងជួយអ្នកនាងតុបតែងខ្លួនចាស៎»អ្នកបម្រើដដែលញញឹមធូរទ្រូង
ហើយក៏ឈោងដៃដើម្បីយករ៉ូបមកកាន់ ទើប អាដាលៀ ងក់ក្បាលលែងហ៊ានជំទាស់តទៅទៀត
ដោយមិនចង់មានរឿងកាន់តែវែងឆ្ងាយព្រោះលើកនេះប៉ារបស់នាងលេងមែនទែនហើយ
នាងបែបរើបម្រាស់លែងរួចតទៅទៀតហើយមើលទៅ...
«ខ្ញុំសុំងូតទឹកជម្រះខ្លួនសិនណា
ជួយយកកន្សែងអោយបន្តិចមក»
«ចាស៎អ្នកនាង!
ចាំបន្តិច»អ្នកបម្រើដដែលដើរទៅយកកន្សែងមួយផ្ទាំងប្រគល់មកជូនស្រីតូច
បន្ទាប់មកនាងក៏យកវាមករុំខ្លួនមុននឹងក្រោកឡើងដើរសំដៅទៅបន្ទប់ទឹក
ទុកអោយអ្នកបម្រើដែលនៅក្នុងបន្ទប់នេះ បានត្រឹមតែងាកមើកមុខគ្នា
ហើយក៏ញញឹមតិចៗហត់នឿយក៏ហត់នឿយ អាណិតក៏អាណិតចំពោះ អាដាលៀ
ដែលចុងបញ្ចប់ក៏បាក់ស្បាតក្រោមស្នាដៃរបស់ ស្តេនឡៃយ៍ អោយទាល់តែបាន។
ចំណែកឯកំលោះបិសាចដែលត្រូវ
អាដាលៀ លេងមួយចាស់ដៃទាល់តែឈាមជោគផងនោះ បានត្រឹមតែដើរជូតឈាមចេញពីលើក្បាលផុតមុខមាត់មនុស្សពេលណា
គេនឹងព្យាបាលដោយប្រើវេទមន្តភ្លាមៗហើយក៏យកបង់មកបិទដើម្បីបំភាន់ភ្នែក។
«យ៉ាងម៉េចហើយ
លឺថាលោកត្រូវអ្នកនាង អាដាលៀ គប់មួយថូផ្កាបែកក្បាល?»លោកមេការ ផេលសុន ដើរមករក
ស្តេនឡៃយ៍ ដែលទើបតែដើរចូលមកក្នុងភូមិគ្រឹះធំវិញនៅពីរម៉ោងក្រោយមក ដើម្បីមកទទួល
អាដាលៀ និងលោក ផេលសុន ចេញទៅពិធីជប់លៀងនៅយប់នេះ។
«តិចតួចទេ» ស្តេនឡៃយ៍
ឆ្លើយបែបមិនខ្វល់ព្រមទាំងលើកស្មាឡើង។
«ហ៊ឹៗ
តិចតួចពិតមែនឬ?»មេការ ផេលសុន សើចតិចៗអើតមើលបង់ដែលបិទនៅលើចិញ្ចើមរបស់គេ។
«ខ្ញុំសុំទៅសិនហើយ»
ស្តេនឡៃយ៍ មានអារម្មណ៍ទើសទាល់ដែលមេការ ផេលសុន នៅឆ្លៀតសើចចំអកគេទៀត ទាំងដែល
ស្តេនឡៃយ៍ ខំលៈបង់ឈាមស្រស់ៗដើម្បីតែអ្នកនាងក្បាលរឹងរបស់គេតែម្នាក់គត់នោះ។
«អ៊ឹម! សំណាងល្អណា
ខ្ញុំសង្ឃឹមថាមិនឃើញលោកក្នុងសភាពយ៉ាប់ជាងនេះទៀតចុះ»មេការ ផេនសុន ទះស្មា
ស្តេនឡៃយ៍ ដើម្បីលើកទឹកចិត្តគេ មុននឹងដើរចេញទៅ ទើប ស្តេនឡៃយ៍
ដើរឡើងទៅខាងលើបន្ទប់ដើម្បីទៅមើលសភាពការណ៍ ថាតើ អាដាលៀ ពិតជាយល់ព្រម អោយអ្នកបម្រើស្លៀកពាក់ធ្វើសក់អោយដែរឬអត់
បើពុំនោះទេគេនឹងទៅស្លៀកពាក់អោយនាងដោយផ្ទាល់។
តុកៗ
ស្តេនឡៃយ៍
គោះទ្វារបន្ទប់តិចៗព្រមទាំងឈរជ្រែងហោរប៉ៅរងចាំការឆ្លើយតបពីអ្នកខាងក្នុង
មួយសន្ទុះក្រោយមកអ្នកបម្រើម្នាក់ក៏បើកទ្វារអើត.កចេញមក។
«ចាំមួយភ្លែតចាស៎!
បន្តិចទៀតរួចរាល់ហើយ»នាងឆ្លើយបែបញឹមៗហើយក៏បិទទ្វារទៅវិញយ៉ាងបន្ទាន់
មិនអនុញ្ញាតអោយ ស្តេនឡៃយ៍ បាន
និយាយទាន់។
Comments
Post a Comment