[Game review]Ikemen sengoku: Romances across time by cybird >< heart fluttering game

Hi! There~ I'm Thedora ^^
ជំរាបសួរចាស! ខ្ញុំ Thedora ^^
មកនេះគឺចង់Review ទៅលើហ្គេមមួយដែលខ្ញុំធ្លាប់លេងកន្លងមក។ ខ្ញុំដឹងថាប្រិយមិត្តមួយចំនួនធ្លាប់បានស្គាល់ហ្គេមបែប Otomeរួចមកហើយ ដែលហ្គេមប្រភេទនេះតម្រូវឲ្យយើងដើរតួរជាតួឯកស្រីជាមួយនឹងតួប្រុសសង្ហាៗ ហើយសាច់រឿងវិញក៏កាន់តែរំភើបញាប់ញ័រ >__<
មោះៗ ចាប់ផ្តើមទាំងអស់គ្នា!
ហ្គេមទីមួយដែលខ្ញុំចង់ណែនាំនោះគឹ Ikemen Sengoku: Romances across time ដែលផលិតដោយក្រមហ៊ុន cybird.



បើសិនអ្នកគឺជាមនុស្សដែលចូលចិត្តសាច់រឿងបែបហ្វេនតាស៊ី ឆ្លងភព ឬការបង្វិលពេលវេលានោះ មោះ! ហ្គេមមួយនេះគឺត្រូវម៉ាច់តែម្តងចាស~ ព្រោះសាច់រឿងរបស់ហ្គេមនេះ តម្រូវឲ្យអ្នក(ដែលជាតួស្រី) ឆ្លងពេលវេលាមកអតីតកាលដែលជាសម័យSengoku ហើយអ្នកនឹងជួបតួប្រុសសង្ហាៗទាំងនេះ >_<
ផ្តើមសាច់រឿងរបស់ហ្គេមនេះគឺនៅពេលដែលអ្នកបានទៅដើរកំសាន្តបន្ទាប់ពីសម្រេចនូវក្តីស្រមៃក្លាយជា fashion desinger រួចមក ចៃដន្យក៏ឃើញខិត្តប័ណ្ណមួយដែលបង្ហាញសេចក្តីណែនាំអំពីកន្លែងប្រវត្តិសាស្ត្រ និងឈ្មោះបុព្វបុរស(ដែលជាតួអង្គប្រុស) ហើយក៏បានជួបនឹងបុរសអាថ៍កំបាំងម្នាក់...មួយភ្លែតនោះមេឃក៏ចាប់ផ្តើមភ្លៀង ផ្គររន្ទះ អួរអាប់ ពេលនោះហើយដែលពេលវេលាបានទាញអ្នកទៅកាន់500ឆ្នាំមុន ជាពេលដែលមានសង្គ្រាមកំពុងតែឆេះសន្ធោសន្ធៅ ហើយអ្នកក៏បានជួបនឹង Nubunaga Oda...
~
ដោយសារតែដូរ៉ាលេងចប់បានត្រឹមតួអង្គ Oda Nobunaga អញ្ចឹងសុំនិយាយពីតួអង្គមួយនេះច្រើនបន្តិច~
Nobunaga Oda, គឺជាមេទ័ពដែលឈាមត្រជាក់បំផុត មានរហ័សនាមថា Devil king of the 6th heaven ហើយគេក៏ជាប្រមុខរបស់កម្លាំងទ័ព Oda ផងដែរ។ Nobunaga Oda ថ្វីត្បិតតែនឹងធឹង កំណាច និងឈាមត្រជាក់យ៉ាងណាក៏ដោយ ក៏គេមិនអាចឈ្នះចិត្តដែលចាប់អារម្មណ៌ទៅលើតួស្រីមានចរិតលក្ខណៈក្លាហាន ឆ្លាត និងរហ័សរហួនបានដែរ ! ទទួលស្គាល់ថាចូលចិត្តតួស្រីនៅក្នុងហ្គេមនេះត្រង់ នាងចូលចិត្ត challenge និងផ្ចាញ់ផ្ចាលតួប្រុស សំដីធ្លាក់មិនដល់ដី មាត់រអិល។ មានឈុតខ្លះតួស្រីត្រូវចេញទៅឆ្បាំងជាមួយតួប្រុសផងដែរ ព្រោះតួស្រីប្រៀបដូចជាតារាសំណាងរបស់គេ ទើបត្រូវអូសទៅជាមួយដែរ តែយ៉ាងណាក៏ដោយក៏មានឈុតស្វីតៗច្រើនដែរ។ សំខាន់ចូលចិត្តញ៉ោះទៀត >___< ស្រលាញ់ៗៗ ♡♡ 
ឈុតខ្លះៗសម្រាប់ preview ឲ្យអ្នកទាំងអស់គ្នាមើល 
"ហេតុអ្វីនាងមិនព្រមឲ្យខ្ញុំផឹកវាពីមាត់របស់នាង...." អាយយយ៎ >0< ឈប់ៗ
ទោះមុខកំពុងតែ annoying ក៏នៅតែសង្ហា >,.<
មើលប៉ុណ្ណឹងបានហើយ spoiler ពេកអស់រំភើប~ 
មោះមកមើលតួអង្គផ្សេងៗទៀត



ឥឡូវនេះកំពុងតែលេង Masamune Date ប៉ុន្តែ Memory full ក៏លុបហ្គេមចោលទៅ -,,- សាំណាស់! 
ជាចុងក្រោយសរុបមកវិញ ហ្គេមនេះល្អត្រង់តួអង្គទាំងអស់ត្រូវបានបញ្ចូលសម្លេង ជាពិសេសសម្លេងពិរោះៗស្តាប់ហើយញាប់ញ័រៗៗ >[]< នៅមាន BGM(Background Music) ដែលកាន់តែជួយឲ្យមានអារម្មណ៍រំភើបច្រាសច្រាលឡើង ♡ 
អូហ៍! នៅមួយទៀត! អ្នកក៏អាចលេង Event សម្រាប់យកវត្ថុ ឬខោអាវមកតុបតែង Avatar បានដូចគ្នា~ 

មានបទចម្រៀងទៀត~ check it out below~




Trailer:



រឿងនេះក៏មាន manga ផងដែរ >០<
ikemen_sengoku_tenkabito_no_onna_ni_naru_ki_wa_nai_ka

 game rating 9/10 
Graphic design 8/10
 Stroyline 9/10
You can read 5 Part a day. Good for free player!
Highly recommanded!
Available for IOS and Android~

Reviewing by Thedora~

Note: ដោយសារតែលើកទីមួយ review ហ្គេមចឹង មានមតិយោបល់ស្ថាបនាសូមខមមិនខាងក្រោមណា ♡

Comments

Popular posts from this blog

You're mine, Only mine(Chapter 7)

ករណី Ads Account Facebook របស់អ្នកត្រូវបានគេ Hack និង របៀបដើម្បីទទួលបានលុយដែលត្រូវគេកាត់មកវិញ