សម្រែកបេះដូង អសុរកាយ ភាគ២ (៦)
«អ៎ា!!! ជួយ...អ៊ុប» អាដាលៀ បើកមាត់ស្រែកមិនទាន់បានប៉ុន្មានផង បបូរមាត់ទន់ៗក៏ត្រូវផ្ទប់ជាប់ដោយបបូរមាត់ក្រាស់ភ្លាមៗដោយមិនបង្អង់យូរ ធ្វើអោយអ្នកដែលចង់ឈ្នះបើកភ្នែកធំៗបេះដូងលោតញាប់ទន់ខ្លួនល្អូក ធ្វើអ្វីលែងត្រូវនៅពេលដែលបបូរមាត់ដ៏បរិសុទ្ធត្រូវ ស្តេនឡៃយ៍ ថើបថ្នមៗដោយមិនខ្លាចក្រែងភ្នែកអ្នកណាសូម្បីតែបន្តិច។ អាដាលៀ គាំងធ្មឹង ភ្នែកសម្លឹងភ្នែកជាមួយ ស្តេនឡៃយ៍ មួយសន្ទុះខណៈដែលបបូរមាត់នៅផ្អឹបជាប់គ្នានៅឡើយ នាងអាចទទួលដឹងដល់ភាពអ៊ុនៗនៃបបូរមាត់ស៊ិចស៊ីមួយនោះ ដែលជាការប៉ះពាល់បែបជិតស្និទ្ធបំផុតតាំងតែពីធំដឹងក្តីមក សូម្បីតែកន្លែងដែលគេប៉ះនាងក៏ឡើងកម្តៅក្តៅងំយ៉ាងចម្លែក ដែលស្រីក្រមុំមិនធ្លាប់ជួបពីមុខមក។