Posts

[Webtoon Recommendation] My Pre-wedding & Pasutri Gaje by Annisa Nifihani

Image
Hello! Everyone~ សួស្តីអ្នកទាំងអស់គ្នា ^^ ដូរ៉ាមកទៀតហើយៗ មកលើកនេះចង់ណែនាំរឿង webtoon ម្តង ជាពិសេសរឿងហ្នឹងដូរ៉ាស្រលាញ់ៗៗមែនទែន >០< រឿងនេះមានចំណងជើងថា My Pre-Wedding ដែលនិពន្ធដោយជនជាតិឥណ្ឌូនេស៊ីឈ្មោះ Annisa Nifihani~ បច្ចុប្បន្នរឿងនេះបានបញ្ចប់ Season 1 រួចមកហើយ និងបន្តមកដល់ Season 2។ ចំពោះ Season 1 គឺមានចំណងជើងថា My Pre-wedding 👇 ដូចរូបខាងក្រោម៖

សម្រែកបេះដូងអសុរកាយ ភាគ ១(៣)

Image
« ប៉ាហៅឯងមកនេះមានរឿងសំខាន់ចង់ប្រាប់ » លោក ប័រវីន និយាយម៉ាត់ៗសង្កេតមើលទឹកមុខ អាដាលៀ ក៏អាចយល់ច្បាស់ហើយថានាងដឹងពីគោលបំណងរបស់គាត់ ប៉ុន្តែលោកនៅតែចង់សាកចិត្តកូនស្រីពៅសំណព្វចិត្តម្នាក់នេះ ចង់ដឹងថានាងនឹងមានប្រតិកម្មបែបណា។ « ខ្ញុំដឹងហើយថាប៉ាចង់និយាយពីអ្វីនោះ ខ្ញុំមិនទទួលយកអង្គរក្សរបស់ប៉ាទេ បញ្ជូនគេទៅវិញទៅ! » អាដាលៀ ធ្វើមុខងរង៉ក់លើកដៃឧប​ទ្រូង​បដិសេធទាំងមិនមើលមុខលោកប៉ារបស់នាងសូម្បីតែមួយវិនាទី។

[Game review]Ikemen sengoku: Romances across time by cybird >< heart fluttering game

Image
Hi! There~ I'm Thedora ^^ ជំរាបសួរចាស! ខ្ញុំ Thedora ^^ មកនេះគឺចង់Review ទៅលើហ្គេមមួយដែលខ្ញុំធ្លាប់លេងកន្លងមក។ ខ្ញុំដឹងថាប្រិយមិត្តមួយចំនួនធ្លាប់បានស្គាល់ហ្គេមបែប Otomeរួចមកហើយ ដែលហ្គេមប្រភេទនេះតម្រូវឲ្យយើងដើរតួរជាតួឯកស្រីជាមួយនឹងតួប្រុសសង្ហាៗ ហើយសាច់រឿងវិញក៏កាន់តែរំភើបញាប់ញ័រ >__< មោះៗ ចាប់ផ្តើមទាំងអស់គ្នា! ហ្គេមទីមួយដែលខ្ញុំចង់ណែនាំនោះគឹ Ikemen Sengoku: Romances across time ដែលផលិតដោយក្រមហ៊ុន cybird.

សម្រែកបេះដូង អសុរកាយ ភាគ១ (២)

Image
ក្តក់! ស្តេនឡៃយ៍ ក្តក់ដៃមួយដងដូចជាកំពុងតែចង់ហៅអ្វីម្យ៉ាង មួយសន្ទុះក្រោយមក សត្វមេអំបៅពណ៌ទឹកសមុទ្រមួយក្បាលហើរចូលតាមបង្អួច មុននឹងក្រឡាខ្លួនមកជាមនុស្សស្រីសក់ខ្លីក្នុងឈុតខ្មៅដូចជាចារនារីម្នាក់នៅចំពោះមុខប្រុសកំលោះ។ « ចូលី ! នាងឃើញមនុស្សស្រីអម្បាញ់មិញហើយមែនទេ ? » « ចាស៎ឃើញ! » ចូលី ងក់ក្បាលតិចៗ។ « អញ្ចឹងល្អ! មនុស្សស្រីម្នាក់នោះហើយដែលខ្ញុំត្រូវអោយនាងការពារជាប់រហូត ដាច់ខាតមិនត្រូវធ្វេសប្រហែស យល់ទេ ?» ស្តេនឡៃយ៍ ដាក់បញ្ជាជាកំហិតដល់ ចូលី ព្រោះបទពិសោធន៍ឈឺចាប់លើកដំបូងរបស់គេ ធ្វើអោយប្រុសកំលោះស្តាយក្រោយ ក្លាយទៅជាវិប្បដិសារីដែលតាមបន្លាចគេអស់មួយជីវិត អញ្ចឹងហើយទើបប្រុសកំលោះមិនចង់អោយវាកើតឡើងមកម្តងទៀតឡើយ។

សម្រែកបេះដូង អសុរកាយ ភាគ១ (១)

Image
ផ្តើមរឿង អាណាចក្របិសាច ឡៃយ៍ហ្វើរៀ( Lightferia) គឺជាភពបិសាចអសុរកាយដែលបានកកើតឡើងតាំងតែពីមួយម៉ឺនឆ្នាំមុន និងជាភពមួយ​ដែលគ្មានរូបរាង ស្ថិតក្នុងលំហអាកាសនាព្រៃជ្រៅមួយឈ្មោះ អាន់កាសស្តៀ (Angastia) ដែលមានរណ្តៅឆ្លងភពដ៏ធំមួយនៅក្រោយទឹកជ្រោះ អាន់កាសា នឹងជាទឹកជ្រោះមរណៈដែលមិនមានមនុស្ស​ណាហ៊ានចូលទៅ​លេងនៅទីនោះឡើយ។ ឡៃយ៍ហ្វើរៀ គឺជាភពដែលប្រមូលម្តុំទៅដោយបិសាចកញ្ជ្រោង​.ស​ដែលមានឈ្មោះថា ឡៃយ៍នីងហ្វក៍ ( Lighting Fox) ឬក៏ ឡៃយ៍ស្តារៀ( Lightstaria) ។ បិសាចប្រភេទនេះគឺជាកញ្ជ្រោងដែលមានស្លាបនឹងមានស្នាមក្រហមជា​រូប​រន្ទះឈ្នូតពីក្បាលដល់ចុងចិញ្ចើម វាមានស្លាបពណ៌សធំ​ដែល​អាច​ធ្វើ​ដំណើរនៅលើដីនិងលើអាកាសបានយ៉ាងស្រួល។ ឡៃយ៍ស្តារៀ មានកែវភ្នែកពណ៌បៃតងភ្លឺផ្លេកដូចជាគ្រឹស្តាល់ស្អាតគួរ​អោយទាក់ទាញ ប៉ុន្តែបិសាចប្រភេទនេះមិនបានស្លូតដូចជារូបរាងដ៏​សង្ហា​របស់វាឡើយ ជាពិសេសក្រញាំក្រចកដ៏មុតស្រួច និងកែវភ្នែក​ដែល​អាច​បង្កើតជារន្ទះ​ទៅវាយប្រហារ​ដៃគូរប្រកួតប្រជែងបានយ៉ាងស្រួល។

មិនគួរអោយជឿ! បុរសម្នាក់នេះហ៊ានជ្រមុចទឹកជាមួយនឹងត្រីឆ្លាម!

Image
យើងទាំងអស់គ្នាដឹងហើយថាឆ្លាមជាប្រទេសត្រីសុីសាច់ស្រស់ជាអាហារ ហើយត្រូវបានគេចាត់ទុកជាសត្វមួយដែលគ្រោះថ្នាក់នៅក្នុងទឹក។ ដោយឡែកថ្មីៗនេះករណី ​​ YouTube Brave Wilderness បានបង្ហោះវីដេអូ ​​​ ដែលមិនគួរអោយជឿមួយ ដែលបង្ហាញថាក្រុមការងារដែលដឹកនាំដោយ លោក ​​ Mark Vins បានចុះជ្រមុចទឹកនៅក្នុងតំបន់ ​ Tiger Beach ដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលមានត្រីឆ្លាមជាច្រើនប្រភេទរស់នៅ។ ក្នុងនោះដែល ​ លោក Mark Vins ក៏បានបញ្ជាក់មុនដែលថា ​ លោកនឹងក្រុមការងារត្រូវបានសិក្សានូវវគ្គខ្លីស្ដីពីការជ្រមុចទឹកពីអ្នកជំនាញជាមុនផងដែរ។ ក្នុង ​ វិដេអូផ្ទាល់ ​​ យើងឃើញថាក្រុមការងាររបស់ Brave Wilderness ត្រូវបានត្រីឆ្លាមជាច្រើនប្រភេទហែលក្បែៗ ក្នុងនោះត្រីឆ្លាម ​ ខ្លា ​ (Tiger Shark) មានចំនួនច្រើនជាងគេ។   ចុចមើលសកម្មភាពក្នុងការជ្រមុចទឹកជាមួយត្រីឆ្លាមរបស់ពួកគេ៖ YouTube   ដោយ៖ PurplePie Source: YouTube

Between Love and War (PDF File)

Image
You can download this novel here. Please click the link below! ➡️ https://www.dropbox.com/s/jj2xv8f13s7wnfw/francia%20%281%29.pdf?dl=0 ⬅️