ករណី Ads Account របស់ Facebook ត្រូវបានគេ Hack
និង របៀបដើម្បីទទួលបានលុយដែលត្រូវគេកាត់មកវិញ
តើដំបូងមានរឿងអ្វីកើតឡើង?
កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ គេហទំព័ររបស់ពួកយើងសុខៗក៏ស្រាប់តែមានដំណើរការ ads (ដែលគ្រប់គ្នាតែងតែហៅថាការដាក់ sponsor នោះដែលពួកយើងមិនបានដឹងទាល់តែសោះ ហើយ ads នោះទៀតសោតគឺជាភាសារអាល្ហឺម៉ង់ និងមានភ្ជាប់រូបភាព និងដំណរចូលទៅក្នុងវេបសាយលក់ផលិតផលស្អីផ្សេងៗដែលពួកយើងមិនដែលស្គាល់មិនដែលឮសោះ ដោយដាក់ Buget $៤៥០០ ក្នុងមួយថ្ងៃ។
តើហេតុអ្វីទើបខ្ញុំបានដឹងថាត្រូវបានគេ Hack?
ហើយរឿងរ៉ាវកើតឡើងខ្ទង់ម៉ោង 11-12យប់ទៅហើយ ស្រាប់តែមាន Notification ពី Paypal ថាខ្ញុំបង់ថ្លៃទៅលើ Facebook Ads $50។ ខ្ញុំភ្លាក់ព្រើតព្រោះខ្លួនអត់បានដាក់ Ads ស្អីផងហេតុអ្វីបានជាគេកាត់? ខ្ញុំក៏ចូលទៅ Ads Account រួចក៏ចូលទៅឃើញ ads ដែលកំពុង active គឺជា ads ដែលខ្ញុំមិនមែនជាអ្នកដាក់!
តើខ្ញុំបានធ្វើអ្វីបន្ទាប់ពីឃើញបែបនេះ?
ចាស! គឺថាភ័យយកតែម្ដង ដោយមិនគិតច្រើនខ្ញុំ Deactive Ads មួយហ្នឹងភ្លាមដោយមិនទុកយូរ ហើយ Report ទៅ Paypal, Facebook និង ធនាគារ ABA។
ដោយ Paypal និង ABA អោយខ្ញុំទាក់ទងទៅកាន់ facebook ដើម្បីទទួលការ Refund មកវិញ តែ Paypal បានជួយលុបចោល Payment Method របស់ខ្ញុំដើម្បីកុំអោយកាត់ទឹកប្រាក់បានទៀត។
តើគួរទាក់ទង Facebook តាមរបៀបណា?
ដើម្បីធ្វើការ Report ទៅកាន់ Facebook សូមចុចដំណមួយនេះ៖ Form To Report
ព្យាយាមផ្ដល់ព័ត៌មានតាមដែលអាចធ្វើទៅបាន!
credit to: Darkstar Digital
ជាទូទៅ Facebook នឹងធ្វើការឆ្លើយតបវិញក្នុងរយៈពេល ១ អាទិត្យ។ Notification នឹងលោតថា Facebook បានឆ្លើយតប ឬ ក៏ចូលទៅ Help & Surport -> Support Box ដើម្បីឆែកមើលថាតើអ្នកបានទទួលការឆ្លើយតប ឬ នៅ។
នេះជាអ្វីដែលខ្ញុំបានសរសេរទៅកាន់ facebook:
ការឆ្លើយតបរបស់ Facebook៖
ចាស! គឺថាសប្បាយចិត្តតែម្ដងព្រោះ Facebook យល់ព្រមថាខ្ញុំពិតជាត្រូវបានគេ Hack មែន ហើយក៏ធ្វើការ Refund អោយខ្ញុំដោយមិនសួរអ្វីច្រើន!
ពេល Facebook Refund អោយហើយ តើគួរធ្វើយយ៉ាងណាទៀតទើបបានលុយចូលករណីធនាគារវិញ?
ប្រើសិនជាអ្នកប្រើ ABA សូម៖
ត្រូវធ្វើការទាក់ទងទៅកាន់វេបសាយ ដើម្បីសុំក្រដាស refund letter(Download Refund Receipt នៅ Ads account) ដែលក្រដាសនេះគឺត្រូវភ្ជាប់ជាមួយ៖
ឈ្មោះពេញ៖
ថ្ងៃខែឆ្នាំកំណើត៖
ប្រតិបិត្តការបីថ្ងៃចុងក្រោយ៖
លេខគណនី៖
លេខកាត៖
ចំនួនទឹកប្រាក់៖
ថ្ងៃប្រតិបត្តិការ៖
លេខទូរស័ព្ទរបស់៖
ឈ្មោះ merchant៖ Facebook៖
លេខកាត ៤ខ្ទង់មុខ៖
លេខកាត ៤ខ្ទង់ក្រោយ៖
បន្ទាប់មកផ្ញើមកកាន់អ៊ីម៉ែលធនាគារ៖ info@ababank.com បន្ទាប់មកភ្នាក់ងារនឹងធ្វើការឆែកលើប្រតិបត្តិការជូនមិនខាន!
ABA នឹងឆ្លើយតបយ៉ាងឆាប់រហ័ស! យ៉ាងច្រើន ៣ ថ្ងៃបន្ទាប់ពី Facebook ធ្វើការ Refund លុយនឹងចូលករណីវិញមិនខាន!
សួរថាហេតុអ្វីទើបពួក hacker អាច access ចូលផេកយើងបាន?
ចម្លើយគឺវា Hack ads account ដែល FB តម្រូវឱ្យអ្នកដែលចង់ sponsor post ណាមួយបង្កើត ដើម្បីដំណើរការ ads មួយៗ អ៊ីចឹងទោះ FB Account យើងដាក់ Two factor ក៏យើងអត់ដឹងថាមានគេហែកដែរ ព្រោះអាខោនពួកខ្ញុំសុទ្ធតែដាក់ Two Factorទាំងអស់។
អ៊ីចឹងមេរៀនមួយនេះពួកយើងអាចណែនាំឱ្យអ្នកទាំងអស់គ្នា៖
- បើយើងលែងសូវបានដាក់ ads ហើយ គួរ deactivate ads account ចោលតែម្តង កុំទុកចោល
- set limit amount ឱ្យទាបបំផុត
- កុំប្រើ Bank account ដែលមានលុយច្រើន ឬប្រើ Virtual Card ដែលកំណត់ទឹកប្រាក់បានជំនួសវិញ។
ប្រសិនជាមានចម្ងល់អាច Comment សួរបានពួកខ្ញុំនឹងព្យាយាមជួយផ្ដល់ចម្លើយតាមដែលអាចធ្វើទៅបាន!
សូមអរគុណ
- May
Comments
Post a Comment