ករណី Ads Account របស់ Facebook ត្រូវបានគេ Hack និង របៀបដើម្បីទទួលបានលុយដែលត្រូវគេកាត់មកវិញ តើដំបូងមានរឿងអ្វីកើតឡើង? កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ គេហទំព័ររបស់ពួកយើងសុខៗក៏ស្រាប់តែមានដំណើរការ ads (ដែលគ្រប់គ្នាតែងតែហៅថាការដាក់ sponsor នោះដែលពួកយើងមិនបានដឹងទាល់តែសោះ ហើយ ads នោះទៀតសោតគឺជាភាសារអាល្ហឺម៉ង់ និងមានភ្ជាប់រូបភាព និងដំណរចូលទៅក្នុងវេបសាយលក់ផលិតផលស្អីផ្សេងៗដែលពួកយើងមិនដែលស្គាល់មិនដែលឮសោះ ដោយដាក់ Buget $៤៥០០ ក្នុងមួយថ្ងៃ។ តើហេតុអ្វីទើបខ្ញុំបានដឹងថាត្រូវបានគេ Hack? ហើយរឿងរ៉ាវកើតឡើងខ្ទង់ម៉ោង 11-12យប់ទៅហើយ ស្រាប់តែមាន Notification ពី Paypal ថាខ្ញុំបង់ថ្លៃទៅលើ Facebook Ads $50។ ខ្ញុំភ្លាក់ព្រើតព្រោះខ្លួនអត់បានដាក់ Ads ស្អីផងហេតុអ្វីបានជាគេកាត់? ខ្ញុំក៏ចូលទៅ Ads Account រួចក៏ចូលទៅឃើញ ads ដែលកំពុង active គឺជា ads ដែលខ្ញុំមិនមែនជាអ្នកដាក់! តើខ្ញុំបានធ្វើអ្វីបន្ទាប់ពីឃើញបែបនេះ? ចាស! គឺថាភ័យយកតែម្ដង ដោយមិនគិតច្រើនខ្ញុំ Deactive Ads មួយហ្នឹងភ្លាមដោយមិនទុកយូរ ហើយ Report ទៅ Paypal, Facebo