Posts

Featured Post

ករណី Ads Account Facebook របស់អ្នកត្រូវបានគេ Hack និង របៀបដើម្បីទទួលបានលុយដែលត្រូវគេកាត់មកវិញ

Image
ករណី Ads Account របស់ Facebook ត្រូវបានគេ Hack  និង របៀបដើម្បីទទួលបានលុយដែលត្រូវគេកាត់មកវិញ តើដំបូងមានរឿងអ្វីកើតឡើង?  កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ គេហទំព័ររបស់ពួកយើងសុខៗក៏ស្រាប់តែមានដំណើរការ ads (ដែលគ្រប់គ្នាតែងតែហៅថាការដាក់ sponsor​ នោះដែលពួកយើងមិនបានដឹងទាល់តែសោះ ហើយ ads នោះទៀតសោតគឺជាភាសារអាល្ហឺម៉ង់ និងមានភ្ជាប់រូបភាព និងដំណរចូលទៅក្នុងវេបសាយលក់ផលិតផលស្អីផ្សេងៗដែលពួកយើងមិនដែលស្គាល់មិនដែលឮសោះ ដោយដាក់ Buget $៤៥០០ ក្នុងមួយថ្ងៃ។                                                                                                       តើហេតុអ្វីទើបខ្ញុំបានដឹងថាត្រូវបានគេ Hack? ហើយរឿងរ៉ាវកើតឡើងខ្ទង់ម៉ោង 11-12យប់ទៅហើយ ស្រាប់តែមាន Notification ពី Paypal ថាខ្ញុំបង់ថ្លៃទៅលើ Facebook Ads $50។ ខ្ញុំភ្លាក់ព្រើតព្រោះខ្លួនអត់បានដាក់ Ads ស្អីផងហេតុអ្វីបានជាគេកាត់? ខ្ញុំក៏ចូលទៅ Ads Account រួចក៏ចូលទៅឃើញ ads ដែលកំពុង active គឺជា ads ដែលខ្ញុំមិនមែនជាអ្នកដាក់!​ តើខ្ញុំបានធ្វើអ្វីបន្ទាប់ពីឃើញបែបនេះ? ចាស! គឺថាភ័យយកតែម្ដង ដោយមិនគិតច្រើនខ្ញុំ Deactive Ads មួយហ្នឹងភ្លាមដោយមិនទុកយូរ ហើយ Report ទៅ Paypal, Facebo

សម្រែកបេះដូង អសុរកាយ ភាគ២ (៦)

Image
«អ៎ា!!! ជួយ...អ៊ុប» អាដាលៀ បើកមាត់ស្រែកមិនទាន់បាន​ប៉ុន្មាន​ផង បបូរមាត់ទន់ៗក៏ត្រូវផ្ទប់ជាប់ដោយបបូរមាត់ក្រាស់​ភ្លាមៗដោយ​មិន​បង្អង់យូរ ធ្វើអោយអ្នកដែលចង់ឈ្នះបើកភ្នែកធំៗបេះដូងលោតញាប់​ទន់​ខ្លួនល្អូក ធ្វើអ្វីលែងត្រូវនៅពេលដែលបបូរមាត់ដ៏បរិសុទ្ធ​ត្រូវ​ ស្តេនឡៃយ៍ ថើបថ្នមៗដោយមិនខ្លាចក្រែងភ្នែកអ្នកណាសូម្បីតែបន្តិច។ អាដាលៀ គាំងធ្មឹង ភ្នែកសម្លឹងភ្នែកជាមួយ ស្តេនឡៃយ៍ មួយសន្ទុះខណៈដែល​បបូរមាត់នៅផ្អឹបជាប់គ្នានៅឡើយ នាងអាចទទួលដឹង​ដល់ភាព​អ៊ុនៗ​នៃ​បបូរមាត់ស៊ិចស៊ីមួយនោះ ដែលជាការប៉ះពាល់បែបជិតស្និទ្ធបំផុតតាំងតែ​ពី​ធំ​ដឹងក្តីមក សូម្បីតែកន្លែងដែលគេប៉ះនាងក៏ឡើងកម្តៅក្តៅងំយ៉ាងចម្លែក ដែលស្រីក្រមុំមិនធ្លាប់ជួបពីមុខមក។

សម្រែកបេះដូងអសុរកាយ ភាគ២ (៥)

Image
កម្មវិធីដ៏ធំអធិកអធមមួយនេះ ត្រូវប្រារព្ធឡើងដោយអញ្ញើញ​ភ្ញៀវ​ សុទ្ធតែអ្នកមានមុខមានមាត់នៅក្នុងសង្គម ដូច្នេះហើយ អាដាលៀ មិនអាចគេចពីការចូលមករករបស់កូនប្រុសបណ្តាអ្នកមានដូចគ្នា ព្យា​យាម​​តាមចែចូវនោះទេ ជាហេតុធ្វើអោយស្រីក្រមុំចុះពីលើឡានទាំង​មុខ​មិនស្រស់បស់តាំងពីធ្វើដំណើររហូតមកដល់គោលដៅ។ «ព្យាយាមធ្វើមុខអោយស្រស់បស់បន្តិចបានទេកូនស្រីសំណព្វ?» លោក ប័រវីន មើលទៅ អាដាលៀ ដែលធ្វើមុខក្រញូវដូចធុញទ្រាន់​ពេញទំហឹង ហើយក៏ណែនាំនាងដោយសម្លេងស្រទន់ៗ។

សម្រែកបេះដូងអសុរកាយ ភាគ២ (៤)

Image
ប្រុសកំលោះជ្រួញចិញ្ចើមបន្តិចបែបមិនយល់ ហើយក៏គ្មានជម្រើស​បានត្រឹមតែដើរចុះទៅចាំនៅខាងក្រោមដូចដើម ស្របពេលដែលលោក​ ប័រវីន ចូលមកដល់ល្មម។ «យ៉ាងម៉េចហើយ ស្តេនឡៃយ៍ ?»លោក ប័រវីន ដើរញឹមៗ​មកទះ​ស្មា ស្តេនឡៃយ៍ តិចៗ ព្រមទាំងមើលទៅចុងចិញ្ចើមដែលមានបង់រុំរបស់គេ​ហើយក៏អាចទាយដឹងបានថា អាដាលៀ បានបង្ករឿងអ្វីខ្លះ។

សម្រែកបេះដូង អសុរកាយ ភាគ២ (៣)

Image
«លោកប្រុងធ្វើស្អី ហ៊ឺៗ លោកលូកលាន់ខ្ញុំ» អាដាលៀ ស្រវាទាញ​ភួយមកបិទបាំងរាងកាយ ដែលមានត្រឹមតែខោក្នុងពណ៌ផ្កាឈូក និងអាវ​ទ្រនាប់ពណ៌សនៅលើដងខ្លួនបិទបាំងពីក្រសែភ្នែកមុតស្រួច ទាំង​ដែល ស្តេនឡៃយ៍ មិនទាំងចាប់អារម្មណ៍មើលសូម្បីតែបន្តិច។ «ខ្ញុំផ្តល់ឱកាសអោយនាងម្តងទៀត ចង់ស្លៀកខ្លួនឯង ឬខ្ញុំស្លៀកអោយ?» ស្តេនឡៃយ៍ លើករ៉ូបឡើងបង្ហាញនាងព្រមទាំង​សម្លឹងមុខ​តូច​ដោយក្រសែភ្នែកចាប់បង្ខំ បើនាងហ៊ានបដិសេធទៀតនោះ គេនឹងលេងធម៌ក្តៅមែនទែនហើយ អាសាច់ក្រណាត់តូចៗនៅលើខ្លួននាង​នឹង​ខ្ទាតចេញទៅនៅគន្លៀតឥដ្ឋជាមិនខានទេ។

សម្រែកបេះដូងអសុរកាយ ភាគ២(២)

Image
អាដាលៀ សម្រេចចិត្តថាធ្វើបាតុកម្មអោយដល់ទីបញ្ចប់ ដោយបិទទ្វារចាក់សោរ ព្រមទាំងអូសកៅអីតុមកបិទបាំងជាប់មិនព្រមចេញទៅណា ទោះបីជាអ្នកបម្រើព្យាយាមគោះទ្វារស្រែកហៅយ៉ាងណាក៏ដោយ។ «អ្នកនាងៗ សុំអង្វរបើកទ្វារទៅចាស បើមិនដូច្នោះទេខ្ញុំនឹង​ប្រាប់​លោក ស្តេនឡៃយ៍ ជាមិនខានទេ»អ្នកបម្រើដែលគោះទ្វារជិតកន្លះ​ម៉ោង​នៅតែមិនព្រមទៅណា ចំណែកឯអ្នកនៅក្នុងបន្ទប់ក៏ដាក់កាស​ស្តាប់​បទ​ចម្រៀងលឺៗ ធ្វើជាមិនដឹងមិនលឺអ្វីទាំងអស់។ «អ្នកនាង ខ្ញុំនឹងទៅប្រាប់លោក ស្តេនឡៃយ៍ ហើយចាស៎ ព្រោះ​នេះជា​បញ្ជារបស់លោកប្រុសធំ អោយខ្ញុំសុំទោសផង»អ្នកបម្រើដដែល​និយាយ​ជាលើកចុងក្រោយ មុននឹងសម្លេងដែលស្រែកហៅក្តែងៗ​ក៏លែង​បន្លឺឡើងតទៅទៀត។

សម្រែកបេះដូង អសុរកាយ ភាគ២ (១)

Image
ភាគ២ ចាប់តាំងពីថ្ងៃនោះកន្លងផុតមកបីថ្ងៃហើយ អាដាលៀ ធ្វើបាតុកម្មមិនព្រមចេញពី​បន្ទប់​សូម្បីតែមួយនាទី នាងសង្ងំនៅក្នុងបន្ទប់បួនជ្រុងមើលទូរទស្សន៍ឬក៏​លេង​លេបថបតែម្នាក់ឯង ព្រោះមិនចង់ចេញទៅណាដោយសារតែមិនចង់​ជួប​ ស្តេនឡៃយ៍ ដែលមានងារជាអង្គរក្សពេញសិទ្ធគ្រប់គ្រងលើជីវិតរបស់នាង​នោះឯង នាងគ្មានផ្លូវធ្វើឲ្យផែនការរបស់លោកប៉ាទទួលបាន​ជោគ​ជ័យ​ជាដាច់ខាត។